​លោក​អ្នក​ធ្លាប់​តែ​ស្គាល់​ ប្រទេស​អ្នក​មាន​ភាគច្រើន​ តែ​នៅ​ថ្ងៃនេះ​តាមរយៈ​គេហទំព័រ​therichest​យើង​ខ្ញុំ​សូម​លោក​យក​អត្ថបទ​មួយ​ស្ដី​ពី​ចំណាត់​ថ្នាក់​ ប្រទេស​ក្រីក្រ​បំផុត​ប្រចាំ​២០១២​ដែល​ភាគ​ច្រើន​នៃ​ប្រទេស​ទាំង​នោះ​គឺ​ប្រឈម​មុខ​ខ្លាំង​នឹង​បញ្ហា​សង្គ្រាម​និង​ជំងឺ​អេដស៍​ជា​​ដើម។​តើ​ប្រទេស​ទាំង​១០​នោះ​មាន​ប្រទេស​ណា​ខ្លះ​ទៅ?

​បើ​តាម​ការ​ចុះ​ផ្សាយ​​​ក្នុង​​​គេហទំព័រ Wikipedia​តាម​រយៈ​​​ព័ត៌មាន​និង​តួលេខ​ដែល​ទទួល​បាន​​ពី​មូលនិធិ​រូបិយ​វត្ថុ​អន្ត​រជាតិ​ហៅ​កាត់​ថា​​IMF​បាន​បង្ហាញ​ថា​៖​ប្រទេស Congo​ឈរ​នៅ​​​ចំណាត់​ថ្នាក់​ក្រី​ក្រ​បំផុត​​លេខ​១.​ដែល​​GDP ​ស្មើ​​ប្រមាណ​៣៤៨​ដុល្លារ​,​លេខ២​.​ប្រទេស​Liberia​មាន​GDP ​ស្មើ​នឹង​​៤៥៦​ដុល្លារ,​លេខ៣.ហ្ស៊ីមបាវ៉េ​មាន​GDPស្មើ​នឹង​​​​៤៨៧​ដុល្លារ,​លេខ​៤.​ប្រទេស​Burundi​មាន​GDPស្មើ​នឹង៦១៥​ដុល្លារ,​លេខ​៥.​ប្រទេស​Eritreaមាន​GDP ស្មើ​នឹង៧៣៥​ដុល្លារ។​

​ប្រភព​ដដែល​បាន​បន្ត​ថា​​ចំណែក​លេខ៦​ធ្លាក់​ទៅ​លើ​ប្រទេស​អាហ្វ្រិក​​កណ្ដាល​មាន​GDP ស្មើ​នឹង ៧៦៨​ដុល្លារ,​លេខ​៧.​ប្រទេស​នីហ្សេរីយ៉ា​មាន​GDP​ស្មើ​នឹង៧៧១​ដុល្លារ,​លេខ៨.​ប្រទេស​Sierra Leone(អាហ្វ្រិក​ខាង​លិច)​​មាន​GDP​ស្មើ​នឹង៨៤៩​ដុល្លារ,​លេខ​៩.​ប្រទេស​Malawi​មាន​GDPស្មើ​នឹង​៨៦០​ដុល្លារ,​នឹង​លេខ​១០.​ប្រទេស​Togo​មាន​GDPស្មើ​នឹង​៨៩៩​ដុល្លារ​អាមេរិក៕

LILYSPORT.COM ព័ត៌​មាន​កីឡា​ធំ​ជា​គេ​នៅ​កម្ពុជា​តាមរយៈ​ទូរស័ព្ទ​ដៃ​ ចុចអាន។

បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។