ភ្នំពេញ៖ ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ ចំនួន​៥ខែ ​បាន​ស្លាប់​ទាំង ​កូន​ក្នុង​ផ្ទៃ ​ខណៈ​កំពុង​ជួយ ​សង្គ្រោះ​នៅមន្ទីរ​ពេទ្យ​កាល់​ម៉ែត ​កាល​ពី​វេលា ​ម៉ោង ​៧​យប់​ថ្ងៃ​ទី​៦ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៣​ ក្រោយ​ពេល ​ជន​រង​គ្រោះ ​ត្រូវ​បាន​មន្ត្រី​យោធា​ម្នាក់​បាន​បើក ​ម៉ូតូ​បុក​ពេញ ​មួយ​ទំហឹង ​កាល​ពី​វេលា​ម៉ោង​ ៨៖៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៦​ ខែ​កុម្ភៈ ​ស្ថិត​នៅ​ត្រង់​ ចំណុច​មុខ​មណ្ឌល​ សុខ​ភាព​ទឹក​ថ្លា ​លើ​ផ្លូវ​សហព័ន្ធ​រុស្សី ​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

យ៉ាង​ណា​ក៏​ដោយ​ កម្លាំង​នគរបាល​ ចរាចរ​ជើង​គោក ​រាជធានី​ភ្នំពេញ ​បាន​នឹង​កំពុង​កសាង ​សំណុំ​រឿង​ បញ្ជូន​ជន​បង្ក ​ដែល​​ជា​មន្ត្រី​យោធា​ ទៅ​កាន់​សាលា​ដំបូង ​រាជធានី​ភ្នំពេញ ​បើ​ទោះ​បី​ជា​មាន ​ការ​អន្តរាគមន៍​ចង់​ ឲ្យ​ដោះ​លែង​នោះ​។​

សូម​បញ្ជាក់​ថា ​នៅ​វេលា​ម៉ោង​កើត​ហេតុ ​ខណៈ​ស្រ្តី​រង​គ្រោះ ​ដែល​មាន​ផ្ទៃ​ពោះ​ចំនួន​៥​ខែ ​បាន​ដើរ​តាម​ផ្លូវ​ ស្រាប់​តែ ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ​វ៉េវអាល់ហ្វា​ ពណ៌​ខ្មៅ​ពាក់ ​ស្លាក​លេខ​រដ្ឋ​1-2-1587​ បាន​បើក​បុក​ពេញ​មួយ​ទំហឹង​ បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ រង​របួស​ធ្ងន់ ​ហើយ​ត្រូវ​បាន​បញ្ជូន ​ទៅ​កាន់​មន្ទីរ​ពេទ្យ​កាល់ម៉ែត​ ប៉ុន្តែ​បាន​ស្លាប់​កាល​ពី​វេលា​៧​ម៉ោង​ យប់​ថ្ងៃ​ដដែល​។​

បើ​តាម​សមត្ថកិច្ច ​ស្ត្រី​រង​គ្រោះ​មាន​ ឈ្មោះ​ វ៉ុន​ ប៉ូ ​អាយុ​២៥​ឆ្នាំ ​មុខ​របរ​លក់​ដូរ ​ស្នាក់​នៅ​ផ្ទះ​ជួល ​ភូមិ​ទួលពង្រ ​សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍សែនជ័យ​ និង​មាន​ស្រុក​កំណើត​ នៅ​ភូមិ​កោះ​ប៉ែន​ ឃុំ​កោះ​មិត្ត​ ស្រុក​កំពង់​សៀម ​ខេត្ត​កំពង់​ចាម​។

ដោយ​ឡែក​ ជន​បង្ក ​គ្រោះ​ថ្នាក់​ចរាចរណ៍​ ខាង​លើ​នេះ​ មាន​ឈ្មោះ ​កែម​ ប៊ុន​ចាន់​តារា​ ភេទ​ប្រុស​ អាយុ​ជិត​៤០​ឆ្នាំ ​ពាក់​ស័ក្តិ៣ ​​ជា​មន្ត្រី​យោធា​ នៅ​ការិយាល័យ​ទី​១ ​នៃ​អគ្គបញ្ជាការ​ ស្នាក់​នៅ​ ផ្ទះ​លេខ​១៣៨ ​ក្រុម​ទី​១៦​សង្កាត់​ទឹក​ល្អក់​ទី​១ ​ខណ្ឌ​ទួល​គោក​។
[tabs slidertype="images" fx="slide" auto="yes" autospeed="3000"]
[imagetab]http://news.khmer79.com/wp-content/uploads/2013/02/died-at-Calmatte21.jpg[/imagetab]
[imagetab]http://news.khmer79.com/wp-content/uploads/2013/02/died-at-Calmatte3.jpg[/imagetab]
[imagetab]http://news.khmer79.com/wp-content/uploads/2013/02/died-at-Calmatte2.jpg[/imagetab]
[/tabs]

បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។