ភ្នំពេញ ៖​ ផ្ទះ​លក់​គ្រឿង​សង្ហារឹម​ យីហោ ​៧ ​មករា​ មាន​ ដូច​ជា ​ពូក ​ខ្នើយ​ជា​ដើម ​ដែល​​មាន​ទីតាំង​  ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ លេខ​ ៩៣​ ​កែង​ ផ្លូវ​មុនី​វង្ស ​សង្កាត់​អូរឫស្សីទី​៤ ​ខណ្ឌ ​៧ ​មករា​ នៅ​រសៀល​ថ្ងៃ​ទី​២៣​ ខែ​មីនា ​ឆ្នាំ ​២០១៣​ នេះ ​បាន​រង​ការ​ឆាប​ឆេះ​យ៉ាង​ ខ្លាំង​។

សេចក្ដី​រាយការណ៍ ​ពី​កន្លែង​កើត​ហេតុ ​បាន​ឱ្យ​ដឹង​ថា ​អគ្គីភ័យ​ បាន ​និង​កំពុង​ឆាប​ ឆេះ​យ៉ាង​ខ្លាំង​ ដែល​អាច​រីក​រាល​ដាល​ទៅ ​កាន់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ខាង​ ប៉ុន្ដែ ​មិន​ ទាន់​ដឹ​ងពី​មូល​ហេតុ ​ដែល​នាំ​ឱ្យ​មាន​អគ្គីភ័យ​ខាង​លើ​នេះ​នៅ​ឡើយ​ទេ​ ។

​ស្នងការ​នគរបាល​ រាជធានី​ភ្នំពេញ ​លោក​ឧត្ដមសេនីយ៍ ​ជួន ​សុវណ្ណ ​បាន​ បញ្ជាក់​ឱ្យ​ដឹង​ថា​ លោក​បាន​បញ្ជា​ឱ្យ​បញ្ជូន​ រថយន្ដ​ពន្លត់​អគ្គីភ័យ​ជា​ច្រើន​គ្រឿង ​ទៅ ​ជួយ​អន្ដរាគមន៍​ករណី​នេះ​ហើយ​ ។​

នៅកន្លែង​កើត​ហេតុ ​ប្រធាន​ការិយាល័យ​បង្កា ​និង​ពន្លត់​អគ្គីភ័យ ​រាជធានី​ភ្នំពេញ​ លោក​ នេត ​វត្ថា ​បាន ​និង​កំពុង​ដឹក​នាំ​កម្លាំង​ សមត្ថកិច្ច ​ជាមួយ​អាជ្ញាធរ​ សមត្ថកិច្ច​ និង​ប្រជាពលរដ្ឋ​មូលដ្ឋាន​ នៅ​កន្លែង​កើត​ហេតុ​ជួយ ​ពន្លត់​អគ្គីភ័យ​ខាង​លើ​នេះ ​៕
ផ្ដល់​សិទ្ធិដោយ៖ដើម​អម្ពិល​
kok fired3

kok fired

kok fired1

kok fired2

បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។